ជ្រើសរើសភាសា: Khmer Khmer English English
ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និង សម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឧត្តមគិរីព្រឹក្សា(កោដូនតី) ស្ថិតក្នុងភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់់ ខេត្តកំពង់ស្ពឺ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែមីនា ឆ្នាំ ២០២៥

ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និង សម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឧត្តមគិរីព្រឹក្សា(កោដូនតី) ស្ថិតក្នុងភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់់ ខេត្តកំពង់ស្ពឺ។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្តកំពង់ស្ពឺទាំងពីរគណៈ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាល ខេត្ត និងប្រជាពលរដ្ឋ សរុបអ្នកចូលរួមប្រមាណជា៣២០០អង្គ/នាក់។

ព័ត៌មានទាក់ទង